អេសាយ 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែអ្នករាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ៎ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួន នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទី។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 ប្រជាជាតិនានាអើយ ចូរឲ្យត្រូវបានបំបែក ហើយត្រូវបានវាយកម្ទេចចុះ! អស់អ្នកពីស្រុកឆ្ងាយអើយ ចូរផ្ទៀងត្រចៀកស្ដាប់ចុះ! ចូរក្រវាត់ខ្លួន ប៉ុន្តែត្រូវបានវាយកម្ទេចវិញ ចូរក្រវាត់ខ្លួន ប៉ុន្តែត្រូវបានវាយកម្ទេចវិញ! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ! ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់! អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន! ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែឯងរាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ Ver Capítuloអាល់គីតាប9 ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ! ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់! អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន! ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។ Ver Capítulo |
ហេតុនេះបានជាព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានទៅដល់គេថា៖ "ពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅ ហើយដួលផ្ងារ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់រើពុំរួចឡើយ"។
ក្រោយយូរថ្ងៃទៅ នោះអ្នកនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះអ្នកនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ គេនឹងរស់នៅដោយសុខសាន្តទាំងអស់គ្នា។