អេសាយ 60:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្សមួយពាន់ ហើយពួកមានគ្នាតិច និងត្រឡប់ទៅជាសាសន៍មួយយ៉ាងពូកែ យើងនេះគឺព្រះយេហូវ៉ា យើងនឹងធ្វើឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល22 អ្នកតូចបំផុតនឹងត្រឡប់ជាអម្បូរមួយ អ្នកតូចតាចជាងគេនឹងត្រឡប់ជាប្រជាជាតិខ្លាំងពូកែ។ គឺយើងហ្នឹងហើយជាយេហូវ៉ា យើងនឹងពន្លឿនការនេះក្នុងពេលកំណត់របស់វា៕ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់ អ្នកដែលខ្សោយជាងគេ នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង យ៉ាងឆាប់ៗ តាមពេលកំណត់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។ Ver Capítuloអាល់គីតាប22 អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់ អ្នកដែលខ្សោយជាងគេ នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។ យើងជាអុលឡោះតាអាឡា យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង យ៉ាងឆាប់ៗ តាមពេលកំណត់។ Ver Capítulo |
ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។