អេសាយ 60:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 អ្នកនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ អ្នកនឹងដឹងថា យើងនេះគឺយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប។ Ver Capítuloព្រះគម្ពីរខ្មែរសាកល16 អ្នកនឹងជញ្ជក់ទឹកដោះរបស់ប្រជាជាតិនានា ក៏នឹងជញ្ជក់ដោះបណ្ដាស្ដេចដែរ នោះអ្នកនឹងដឹងថា យើងហ្នឹងហើយ គឺយេហូវ៉ាជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក និងជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធិបារមី។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានព្រះចេស្តានៃយ៉ាកុប Ver Capítuloអាល់គីតាប16 ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា អ្នកសង្គ្រោះរបស់អ្នក គឺអុលឡោះតាអាឡា ម្ចាស់ដែលលោះអ្នក គឺម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។ Ver Capítulo |
ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។