អេសាយ 60:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពួកសាសន៍ដទៃនឹងសង់កំផែងអ្នកឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់អ្នក ដ្បិតទោះបើយើងបានវាយអ្នក ក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ តែយើងបានអាណិតដល់អ្នក ក្នុងគ្រាដែលផ្តល់ព្រះគុណ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 ពួកជនបរទេសនឹងសង់កំពែងរបស់អ្នកឡើងវិញ ហើយបណ្ដាស្ដេចរបស់ពួកគេនឹងបម្រើអ្នក។ ថ្វីត្បិតតែយើងបានវាយអ្នកដោយកំហឹងរបស់យើងក៏ដោយ ប៉ុន្តែយើងបានអាណិតមេត្តាអ្នក ដោយសេចក្ដីសន្ដោសរបស់យើងវិញ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ជនជាតិដទៃនឹងនាំគ្នាសង់ កំពែងរបស់អ្នកឡើងវិញ ស្ដេចរបស់ពួកគេនឹងមកបម្រើអ្នក ដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នក តែឥឡូវនេះ យើងសម្តែងចិត្តអាណិតមេត្តា ចំពោះអ្នកវិញ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់ឯង ដ្បិតទោះបើអញបានវាយឯងក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ គង់តែអញបានអាណិតដល់ឯង ក្នុងគ្រាដែលផ្តល់ព្រះគុណវិញ Ver Capítuloអាល់គីតាប10 ជនជាតិដទៃនឹងនាំគ្នាសង់ កំពែងរបស់អ្នកឡើងវិញ ស្ដេចរបស់ពួកគេនឹងមកបម្រើអ្នក ដ្បិតកាលពីមុន យើងបានខឹងហើយវាយអ្នក តែឥឡូវនេះយើងសំដែងចិត្តអាណិតមេត្តា ចំពោះអ្នកវិញ។ Ver Capítulo |