អេសាយ 55:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 មើល៍ អ្នកនឹងហៅសាសន៍មួយដែលអ្នកមិនបានស្គាល់ ហើយសាសន៍មួយដែលមិនបានស្គាល់អ្នកនោះ នឹងរត់មកឯអ្នក ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកហើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល5 មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ ដែលអ្នកមិនស្គាល់ពីមុនឲ្យមក ហើយប្រជាជាតិដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 មើល ឯងនឹងហៅសាសន៍១ដែលឯងមិនបានស្គាល់ ហើយសាសន៍១ដែលមិនបានស្គាល់ឯង គេនឹងរត់មកឯឯង ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងហើយ។ Ver Capítuloអាល់គីតាប5 អ៊ីស្រអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ ដែលអ្នកមិនស្គាល់ពីមុនឲ្យមក ហើយប្រជាជាតិដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ព្រោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក និងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។ Ver Capítulo |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំយើង ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនាំពួកកូនប្រុសៗរបស់អ្នកមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកឡើង។
ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។