អេសាយ 54:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់យើង ហើយដែលយើងបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិន ដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះយើងក៏ស្បថថា យើងនឹងមិនដែលមានសេចក្ដីក្រោធចំពោះអ្នក ឬបន្ទោសអ្នកតទៅយ៉ាងនោះដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 “ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 កាលពីជំនាន់លោកណូអេ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់អញ ហើយដែលអញបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះអញក៏ស្បថថា អញនឹងមិនដែលមានសេចក្ដីក្រោធចំពោះឯង ឬបន្ទោសឯងតទៅយ៉ាងនោះដែរ Ver Capítuloអាល់គីតាប9 កាលពីជំនាន់ណុះហ៍ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។ Ver Capítulo |
ចូរងើយមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនត្រូវលើកចោលឡើយ។