អេសាយ 51:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ? Ver Capítuloព្រះគម្ពីរខ្មែរសាកល9 តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ? Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ឱព្រះអម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សម្តែងព្រះបារមី! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ ព្រះបារមីព្រះអង្គ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី Ver Capítuloអាល់គីតាប9 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។ Ver Capítulo |
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ?
គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។