អេសាយ 48:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ អ្នកមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងអ្នកនិយាយថា មើល៍ ខ្ញុំបានដឹងការនោះហើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 ការទាំងនោះត្រូវបាននិម្មិតបង្កើតនៅឥឡូវនេះ គឺមិនមែនតាំងពីដើមទេ។ មុនថ្ងៃនេះ អ្នកមិនដែលឮអំពីការទាំងនោះទេ ក្រែងលោអ្នកនិយាយថា: ‘មើល៍! ខ្ញុំដឹងការទាំងនោះហើយ!’។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ Ver Capítuloអាល់គីតាប7 ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ Ver Capítulo |
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។