អេសាយ 45:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល20 ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ Ver Capítuloអាល់គីតាប20 អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។ Ver Capítulo |
គឺទ្រង់បានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែ ព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ។
ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណា ដែលអាចនឹងថ្លែងទំនាយពីការនេះបាន ឬអាចនឹងសម្ដែងឲ្យយើងដឹងពីដំណើរ ដែលកន្លងមកនោះ? ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមកបង្ហាញ ដើម្បីឲ្យអ្នកដទៃបានឮ ហើយនិយាយថា នេះជាការពិតមែន»។