អេសាយ 41:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ចូរសម្ដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា អ្នករាល់គ្នាជាព្រះមែន ចូរធ្វើការអ្វីមួយ ទោះល្អ ឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា។ Ver Capítuloព្រះគម្ពីរខ្មែរសាកល23 ចូរប្រាប់អំពីអ្វីដែលនឹងមកដល់នៅពេលក្រោយ ដើម្បីឲ្យពួកយើងដឹងថាអ្នករាល់គ្នាជាព្រះ! មែនហើយ ចូរធ្វើល្អ ឬធ្វើអាក្រក់ ដើម្បីឲ្យពួកយើងភ្ញាក់ផ្អើល ហើយស្រឡាំងកាំងជាមួយគ្នា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាព្រះមែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដី ល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ចូរសំដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា ឯងរាល់គ្នាជាព្រះមែន អើ ចូរធ្វើការអ្វីមួយ ទោះល្អឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា Ver Capítuloអាល់គីតាប23 ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាម្ចាស់មែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដីល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។ Ver Capítulo |
ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណា ដែលអាចនឹងថ្លែងទំនាយពីការនេះបាន ឬអាចនឹងសម្ដែងឲ្យយើងដឹងពីដំណើរ ដែលកន្លងមកនោះ? ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមកបង្ហាញ ដើម្បីឲ្យអ្នកដទៃបានឮ ហើយនិយាយថា នេះជាការពិតមែន»។
ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។
ប្រសិនបើអ្នករាល់គ្នាមិនប្រាប់សុបិននោះដល់យើងទេ នោះមានទោសតែមួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសម្រាប់ឆ្លើយមកយើង ចាំទម្រាំតែពេលវេលាផ្លាស់ប្ដូរ។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង នោះយើងនឹងដឹងថា អ្នករាល់គ្នាពិតជាអាចកាត់ស្រាយប្រាប់យើងបាន»។