អេសាយ 41:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរសម្ដែងដើមហេតុនៃរឿងអ្នកមក» មហាក្សត្រនៃពួកយ៉ាកុប ព្រះអង្គមានព្រះបន្ទូលថា៖ «ចូររៀបរាប់តាមលំអានរបស់អ្នកទាំងប៉ុន្មានចុះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល21 ព្រះយេហូវ៉ាមានបន្ទូលថា៖ “ចូរបង្ហាញរឿងក្ដីរបស់អ្នករាល់គ្នាមក៍!”។ ព្រះមហាក្សត្រនៃយ៉ាកុបមានបន្ទូលថា៖ “ចូរនាំភស្តុតាងរបស់អ្នករាល់គ្នាមក៍!”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស របស់លោកយ៉ាកុប មានព្រះបន្ទូលថា៖ «ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាង របស់អ្នករាល់គ្នាមក! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរសំដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុប ទ្រង់មានបន្ទូលថា ចូររ៉ាយរ៉ាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ Ver Capítuloអាល់គីតាប21 អុលឡោះតាអាឡា ជាស្តេចនៃពូជពង្ស របស់យ៉ាកកូប មានបន្ទូលថា៖ «ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាង របស់អ្នករាល់គ្នាមក! Ver Capítulo |
ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណា ដែលអាចនឹងថ្លែងទំនាយពីការនេះបាន ឬអាចនឹងសម្ដែងឲ្យយើងដឹងពីដំណើរ ដែលកន្លងមកនោះ? ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមកបង្ហាញ ដើម្បីឲ្យអ្នកដទៃបានឮ ហើយនិយាយថា នេះជាការពិតមែន»។