អេសាយ 41:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសម្រេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល20 ដើម្បីឲ្យគេបានឃើញ និងដឹង ព្រមទាំងពិចារណា ហើយចាប់ភ្លឹកជាមួយគ្នាថា ព្រះហស្តរបស់ព្រះយេហូវ៉ាបានធ្វើការនេះ ហើយថា អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលបាននិម្មិតបង្កើតការនេះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសំរេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង។ Ver Capítuloអាល់គីតាប20 ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា គឺអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រអែល ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ ដោយដៃរបស់ទ្រង់ផ្ទាល់។ Ver Capítulo |
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។