អេសាយ 41:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 អ្នកនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងអ្នកនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 អ្នកនឹងស្វែងរកពួកគេ គឺពួកមនុស្សដែលតតាំងនឹងអ្នក ប៉ុន្តែរកពួកគេមិនឃើញឡើយ ពួកមនុស្សដែលច្បាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយដូចជាគ្មានផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង Ver Capítuloអាល់គីតាប12 អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់ Ver Capítulo |
គឺដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែពេលភ្ញាក់ឡើង ចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេក បានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល៍ គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯចំនួនច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។