អេសាយ 34:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពេលដាវរបស់យើងបានឆ្អែតនៅលើមេឃហើយ មើល៍ នឹងចុះមកលើស្រុកអេដុម គឺលើសាសន៍ដែលយើងបានដាក់បណ្ដាសា ដើម្បីនឹងធ្វើទោសដល់គេទៀត។ Ver Capítuloព្រះគម្ពីរខ្មែរសាកល5 ដ្បិតដាវរបស់យើងបានផឹកឆ្អែតនៅលើមេឃហើយ មើល៍! វានឹងចុះមកលើជនជាតិអេដំដើម្បីជំនុំជម្រះ គឺចុះមកលើប្រជាជនដែលយើងបានញែកចេញបំផ្លាញ! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម ដើម្បីបំផ្លាញប្រជាជន ដែលព្រះអង្គបានកាត់ទោសនេះ ថ្វាយផ្ដាច់ដល់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតដាវរបស់អញបានឆ្អែតហើយ នៅលើមេឃ មើល នឹងចុះមកលើស្រុកអេដំម គឺលើសាសន៍ដែលអញបានដាក់បណ្តាសា ដើម្បីនឹងធ្វើទោសដល់គេទៀត Ver Capítuloអាល់គីតាប5 អុលឡោះតាអាឡាកំពុងគ្រវីដាវនៅលើមេឃ ដាវនេះនឹងធ្លាក់មកលើស្រុកអេដុម ដើម្បីបំផ្លាញប្រជាជន ដែលទ្រង់បានកាត់ទោសនេះ ជូនដល់ទ្រង់។ Ver Capítulo |
យើងនឹងឲ្យអ្នករាល់គ្នាមានវាសនាជាដាវវិញ ហើយអ្នកទាំងអស់គ្នានឹងត្រូវឱនចុះ ឲ្យគេកាប់សម្លាប់ ព្រោះពេលយើងហៅ អ្នករាល់គ្នាមិនបានឆ្លើយសោះ ហើយពេលយើងនិយាយ អ្នករាល់គ្នាមិនបានឮឡើយ គឺអ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកយើង ហើយបានរើសយករបស់ដែលយើងមិនចូលចិត្តវិញ។
ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ា នៃពួកពលបរិវារ គឺជាថ្ងៃសងសឹក ជាការសងសឹករបស់ព្រះអង្គផ្ទាល់ទៅពួកខ្មាំងសត្រូវ។ ដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត។
ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប