អេសាយ 34:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 បន្លានឹងដុះនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ និងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងក្លាយជាទីលំនៅរបស់ឆ្កែព្រៃ ហើយជារោងសម្រាប់សត្វអូទ្រុស។ Ver Capítuloព្រះគម្ពីរខ្មែរសាកល13 បន្លានឹងដុះឡើងនៅបន្ទាយរបស់ស្រុកនោះ គុម្ពបន្លា និងអញ្ចាញនឹងដុះឡើងនៅទីមាំមួនរបស់ស្រុកនោះ។ ស្រុកនោះនឹងបានជាលំនៅរបស់ឆ្កែព្រៃ និងជាទីលានសម្រាប់អូទ្រីស។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ ពាសពេញបន្ទាយ ដែលក្លាយទៅជាជម្រករបស់ចចក និងជាទ្រនំរបស់សត្វត្មាត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 បន្លានឹងដុះឡើងនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ នឹងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងបានជាទីលំនៅនៃឆ្កែព្រៃ ហើយជាព្រះរាជរោង សំរាប់សត្វអូសទ្រីច Ver Capítuloអាល់គីតាប13 គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ ពាសពេញបន្ទាយ ដែលក្លាយទៅជាជំរករបស់ចចក និងជាទ្រនំរបស់សត្វត្មាត។ Ver Capítulo |
ហេតុនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គស្បថថា៖ ដរាបណាយើងមានជីវិតគង់នៅ ពិតប្រាកដជាស្រុកម៉ូអាប់ នឹងបានដូចជាក្រុងសូដុម ហើយពួកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ ជាស្រុកដែលមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ហើយជាទីស្មសានរហូតតទៅ។ ឯសំណល់នៃប្រជារាស្ត្ររបស់យើង នឹងរឹបអូសយកទ្រព្យសម្បត្តិរបស់គេ ហើយពួកអ្នកនៅមានជីវិតនៃសាសន៍របស់យើង នឹងកាន់កាប់ស្រុករបស់គេ។