អេសាយ 33:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងនឹងក្រោកឡើង ឥឡូវនេះ យើងនឹងលើកខ្លួនឡើង ឥឡូវនេះ យើងនឹងបានតម្កើងឡើងហើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះ យើងនឹងក្រោកឡើង ឥឡូវនេះ យើងនឹងលើកខ្លួនយើងឡើង ឥឡូវនេះ យើងនឹងត្រូវបានតម្កើងឡើង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងក្រោកឡើង យើងត្រូវងើបឡើង ដើម្បីបង្ហាញឫទ្ធិបារមីរបស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឥឡូវនេះ អញនឹងក្រោកឡើង ឥឡូវនេះ អញនឹងលើកខ្លួនឡើង ឥឡូវនេះ អញនឹងបានដំកើងឡើងហើយ Ver Capítuloអាល់គីតាប10 អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងក្រោកឡើង យើងត្រូវងើបឡើង ដើម្បីបង្ហាញអំណាចរបស់យើង។ Ver Capítulo |
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។