អេសាយ 32:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 នៅគ្រានោះ សេចក្ដីយុត្តិធម៌ នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅក្នុងចម្ការដុះដាល។ Ver Capítuloព្រះគម្ពីរខ្មែរសាកល16 នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងរស់នៅក្នុងចម្ការសម្បូរផល។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពេលនោះ អ្នកនៅតាមវាលរហោស្ថាន នឹងរស់នៅដោយយុត្តិធម៌ ហើយអ្នកនៅតាមចម្ការ ក៏នឹងរស់នៅដោយសុចរិតដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅ ក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅ ក្នុងចំការដុះដាល Ver Capítuloអាល់គីតាប16 ពេលនោះ អ្នកនៅតាមវាលរហោស្ថាន នឹងរស់នៅដោយយុត្តិធម៌ ហើយអ្នកនៅតាមចម្ការ ក៏នឹងរស់នៅដោយសុចរិតដែរ។ Ver Capítulo |
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ កាលណាយើងនាំពួកគេ ដែលជាឈ្លើយមកវិញ នៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់អ្នក