អេសាយ 31:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសម្បុកដែរ ព្រះអង្គនឹងការពារ ហើយជួយឲ្យរួច ព្រះអង្គនឹងហោះពីលើ ហើយរារាំងផង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល5 ដូចដែលបក្សាបក្សីហើររេរាយ៉ាងណា ព្រះយេហូវ៉ានៃពលបរិវារក៏នឹងការពារយេរូសាឡិមយ៉ាងនោះដែរ។ ព្រះអង្គនឹងការពារ ហើយស្រោចស្រង់ ព្រះអង្គនឹងរំលង ហើយរំដោះ”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារ ក្រុងយេរូសាឡឹម ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។ ព្រះអង្គការពារ និងរំដោះក្រុងយេរូសាឡឹម ព្រះអង្គសង្គ្រោះក្រុងនេះ មិនឲ្យវិនាសអន្តរាយឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសំបុកដែរ ទ្រង់នឹងការពារ ហើយជួយឲ្យរួច ទ្រង់នឹងហោះពីលើ ហើយរារាំងផង Ver Capítuloអាល់គីតាប5 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងការពារ ក្រុងយេរូសាឡឹម ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។ ទ្រង់ការពារ និងរំដោះក្រុងយេរូសាឡឹម ទ្រង់សង្គ្រោះក្រុងនេះ មិនឲ្យវិនាសអន្តរាយឡើយ។ Ver Capítulo |
អ្នករាល់គ្នាត្រូវឆ្លើយថា "នេះគឺជាយញ្ញបូជានៃពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានយាងរំលងផ្ទះនៃកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ កាលពីព្រះអង្គបានវាយសាសន៍អេស៊ីព្ទ តែបានប្រោសឲ្យពួកផ្ទះរបស់យើងរាល់គ្នារួចជីវិត"»។ នោះបណ្ដាជនក៏ឱនក្បាលចុះថ្វាយបង្គំ។