អេសាយ 30:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 គេរៀបចំដំណើរចុះទៅឯស្រុកអេស៊ីព្ទ ឥតមានសួរយោបល់យើងឡើយ គេគិតចម្រើនកម្លាំង ដោយពឹងដល់កម្លាំងផារ៉ោន ហើយជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 ជាអ្នកដែលចេញដំណើរចុះទៅអេហ្ស៊ីប ដោយមិនបានសួរយោបល់របស់យើង ដើម្បីរកទីពឹងនៅក្រោមការការពាររបស់ផារ៉ោន ដើម្បីជ្រកកោននៅក្រោមម្លប់របស់អេហ្ស៊ីប។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចផារ៉ោន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 គេរៀបចំដំណើរនឹងចុះទៅឯស្រុកអេស៊ីព្ទ ឥតសួរផ្ទាល់មាត់នឹងអញឡើយ គេគិតចំរើនកំឡាំងដោយពឹងដល់កំឡាំងផារ៉ោន ហើយនឹងជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ Ver Capítuloអាល់គីតាប2 ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។ Ver Capítulo |
ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា "សូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា ឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម"។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។