អេសាយ 30:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ហេតុនោះ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាស្អប់ខ្ពើមចំពោះពាក្យនេះ ហើយទុកចិត្តនឹងការឆបោក និងការទទឹងទទែង ព្រមទាំងផ្អែកខ្លួនទៅលើការទាំងនោះ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 ដោយហេតុនេះ អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “ដោយសារអ្នករាល់គ្នាបានបដិសេធពាក្យនេះ ហើយទុកចិត្តលើការសង្កត់សង្កិន និងការវៀចវេរ ព្រមទាំងពឹងផ្អែកលើការទាំងនោះ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ហេតុនេះហើយបានជាព្រះដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ៖ អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង ហើយបែរទៅពឹងផ្អែកលើ អំណាចផ្ដាច់ការ និងកលល្បិច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ហេតុនោះ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាស្អប់ខ្ពើមចំពោះពាក្យនេះ ហើយទុកចិត្តនឹងការឆបោក នឹងការទទឹងទទែង ព្រមទាំងផ្អែកខ្លួនទៅលើការទាំងនោះ Ver Capítuloអាល់គីតាប12 ហេតុនេះហើយបានជាអុលឡោះជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រអែលមានបន្ទូលដូចតទៅ៖ អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង ហើយបែរទៅពឹងផ្អែកលើ អំណាចផ្ដាច់ការ និងកលល្បិច។ Ver Capítulo |
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
ពីព្រោះចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល និងពួកយូដា ជាដំណាំដែលគាប់ដល់ ព្រះនេត្ររបស់ព្រះអង្គ ហើយព្រះអង្គប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល៍! បានតែការកម្ចាយឈាម ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែបានសម្រែកគ្រលួចវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។