អេសាយ 28:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 នោះសេចក្ដីសញ្ញាដែលអ្នករាល់គ្នា បានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោល ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវអន្តរាយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល18 នោះសម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្ដីស្លាប់ នឹងត្រូវបានធ្វើឲ្យទៅជាមោឃៈ ហើយកិច្ចព្រមព្រៀងរបស់អ្នករាល់គ្នាជាមួយនឹងស្ថានមនុស្សស្លាប់ នឹងមិននៅជាប់ដែរ។ កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក អ្នករាល់គ្នានឹងត្រូវបានជាន់ឈ្លីដោយការនោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ ពេលគ្រោះកាចមកដល់ អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 នោះសេចក្ដីសញ្ញាដែលឯងរាល់គ្នាបានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោលចេញ ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវញាំញីទៅ Ver Capítuloអាល់គីតាប18 សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ ពេលគ្រោះកាចមកដល់ អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។ Ver Capítulo |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល នៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្ដាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។