អេសាយ 27:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 នៅគ្រានោះ ឱពួកកូនចៅអ៊ីស្រាអែលអើយ ព្រះយេហូវ៉ានឹងវាយជម្រុះផលគេ ចាប់តាំងពីទឹកទន្លេរហូតដល់ស្ទឹងស្រុកអេស៊ីព្ទ គ្រានោះ អ្នករាល់គ្នានឹងបានរួមមូលគ្នាមកម្នាក់ម្តងៗ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងបោកបែន ចាប់ពីដៃទន្លេធំ រហូតដល់អូរនៃអេហ្ស៊ីប។ កូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នានឹងត្រូវបានរើសសន្សំម្តងមួយៗ! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងបោកបែនស្រូវ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះស្រុកអេស៊ីប ជនជាតិអ៊ីស្រាអែលអើយ នៅពេលនោះ ព្រះអង្គនឹងប្រមូល អ្នករាល់គ្នាម្ដងមួយៗ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នៅគ្រានោះ ឱពួកកូនចៅអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាទ្រង់នឹងវាយជំរុះផលគេ ចាប់តាំងពីទឹកទន្លេរហូតដល់ស្ទឹងស្រុកអេស៊ីព្ទ គ្រានោះឯងរាល់គ្នានឹងបានរួមមូលគ្នាមកម្នាក់ម្តងម្នាក់ម្តង Ver Capítuloអាល់គីតាប12 នៅថ្ងៃនោះ អុលឡោះតាអាឡានឹងបោកបែនស្រូវ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះស្រុកអេស៊ីប ជនជាតិអ៊ីស្រអែលអើយ នៅពេលនោះ ទ្រង់នឹងប្រមូល អ្នករាល់គ្នាម្ដងមួយៗ។ Ver Capítulo |
ឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបម្រើព្រះអង្គ សម្រាប់នឹងនាំពួកយ៉ាកុបមកឯព្រះអង្គវិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯព្រះអង្គ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំព្រះអង្គជាកម្លាំងខ្ញុំ។