អេសាយ 26:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 យើងខ្ញុំមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសម្រាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចម្រើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយក៏មិនទាន់ដួលនៅឡើយដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល18 យើងខ្ញុំបានមានផ្ទៃពោះ យើងខ្ញុំបានឈឺចាប់ ប៉ុន្តែយើងខ្ញុំសម្រាលចេញជាខ្យល់ យើងខ្ញុំមិនបានសម្រេចបាននូវសេចក្ដីសង្គ្រោះសម្រាប់ផែនដី ហើយអ្នកដែលរស់នៅលើពិភពលោកក៏មិនបានកើតមកដែរ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 យើងខ្ញុំប្រៀបដូចជាស្ត្រីដែលមានផ្ទៃពោះ យើងខ្ញុំឈឺចុកចាប់ តែឥតបង្កើតអ្វីសោះឡើយ យើងខ្ញុំមិនបាននាំការសង្គ្រោះ មកឲ្យមនុស្សលោកទេ ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មី នៅលើផែនដីដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 យើងខ្ញុំក៏បានមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសំរាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចំរើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយក៏មិនទាន់ដួលនៅឡើយដែរ។ Ver Capítuloអាល់គីតាប18 យើងខ្ញុំប្រៀបដូចជាស្ត្រីដែលមានផ្ទៃពោះ យើងខ្ញុំឈឺចុកចាប់ តែឥតបង្កើតអ្វីសោះឡើយ យើងខ្ញុំមិនបាននាំការសង្គ្រោះ មកឲ្យមនុស្សលោកទេ ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មី នៅលើផែនដីដែរ។ Ver Capítulo |
ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។
ពួកបណ្ដាទ័ពទូលសួរដល់ស្ដេចសូលថា៖ «យ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬ? មិនត្រូវទៅជាដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់មួយសរសៃជ្រុះពីក្បាលរបស់លោកទេ ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយព្រះហើយ» ដូច្នេះ ពួកបណ្ដាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ។