អេសាយ 22:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 យើងនឹងយកអាវយសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងប្រគល់អំណាចត្រួតត្រារបស់អ្នក ទៅក្នុងកណ្ដាប់ដៃគាត់ នោះគាត់នឹងធ្វើជាឪពុក ដល់ពួកអ្នកនៅក្រុងយេរូសាឡិម និងពូជពង្សយូដាដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល21 យើងនឹងពាក់អាវវែងរបស់អ្នកឲ្យគាត់ ហើយចងខ្សែក្រវាត់របស់អ្នកឲ្យគាត់ ព្រមទាំងប្រគល់អំណាចគ្រប់គ្រងរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់គាត់វិញ នោះគាត់នឹងធ្វើជាឪពុកដល់អ្នកដែលរស់នៅយេរូសាឡិម និងដល់វង្សត្រកូលយូដា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក មកបំពាក់ឲ្យគាត់។ យើងនឹងដកអំណាចរបស់អ្នក ប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ហើយនឹងយកអាវយសរបស់ឯងមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកំឡាំងឡើង ដោយខ្សែក្រវាត់របស់ឯងផង អញនឹងប្រគល់អំណាចត្រួតត្រារបស់ឯង ទៅក្នុងកណ្តាប់ដៃគាត់ នោះគាត់នឹងធ្វើជាឪពុក ដល់ពួកអ្នកនៅក្រុងយេរូសាឡិម នឹងពូជពង្សយូដាដែរ Ver Capítuloអាល់គីតាប21 យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក មកបំពាក់ឲ្យគាត់។ យើងនឹងដកអំណាចរបស់អ្នក ប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។ Ver Capítulo |