អេសាយ 14:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 នេះហើយជាការដែលបានសម្រេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើប្រជាជាតិទាំងអស់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល26 នេះជាផែនការដែលត្រូវបានគ្រោងទុកសម្រាប់ផែនដីទាំងមូល នេះជាព្រះហស្តដែលលាតទៅលើប្រជាជាតិទាំងអស់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 នេះជាការដែលព្រះអង្គបានសម្រេចធ្វើ ចំពោះផែនដីទាំងមូល ព្រះអង្គនឹងលាតព្រះហស្ដប្រហារ ប្រជាជាតិទាំងអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 នេះហើយជាការ ដែលបានសំរេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើនគរទាំងពួង Ver Capítuloអាល់គីតាប26 នេះជាការដែលទ្រង់បានសម្រេចធ្វើ ចំពោះផែនដីទាំងមូល ទ្រង់នឹងលាតដៃប្រហារ ប្រជាជាតិទាំងអស់។ Ver Capítulo |
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។