អេសាយ 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល6 យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្ដីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង Ver Capítuloអាល់គីតាប6 យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ Ver Capítulo |
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងពួកមេដឹកនាំ ទាំងប៉ុន្មានរបស់គេ នឹងសួរមកអ្នកថា "តើលោកមកចាប់យកជ័យភណ្ឌឬ? តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ? តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ ទ្រព្យសម្បត្តិ និងយកជ័យភណ្ឌយ៉ាងច្រើនឬ?"។