អេម៉ុស 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទីក្រុងណាដែលលើកទ័ពចេញទៅមួយពាន់ នឹងសល់តែមួយរយ ហើយទីក្រុងណាដែលចេញទៅមួយរយ នឹងនៅសល់តែដប់ប៉ុណ្ណោះ ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ក្រុងរបស់អ៊ីស្រាអែលដែលចាត់ទាហាន មួយពាន់នាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ ក្រុងដែលចាត់ទាហានមួយរយនាក់ ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ តែដប់នាក់ប៉ុណ្ណោះ!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ទីក្រុងណាដែលលើកទ័ព១ពាន់ចេញទៅ នោះនឹងសល់នៅតែ១រយវិញ ហើយទីក្រុងដែលមាន១រយចេញទៅ នោះនឹងសល់នៅតែ១០ដល់ពួកវង្សអ៊ីស្រាអែលទេ។ Ver Capítuloអាល់គីតាប3 ដ្បិតអុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ក្រុងរបស់អ៊ីស្រអែលដែលចាត់ទាហាន មួយពាន់នាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ ក្រុងដែលចាត់ទាហានមួយរយនាក់ ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ តែដប់នាក់ប៉ុណ្ណោះ!»។ Ver Capítulo |
ព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីល្អ ហើយចម្រើនអ្នករាល់គ្នាមានចំនួនច្រើនឡើងយ៉ាងណា នោះព្រះយេហូវ៉ាក៏នឹងសព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវដកចេញពីស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។