អេម៉ុស 2:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់ ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធិប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 សូម្បីតែធូលីដីដែលនៅលើក្បាលមនុស្សកំសត់ទុគ៌តនោះ គេក៏ដង្ហក់ចង់បានដែរ ហើយគេបង្វែរផ្លូវរបស់មនុស្សរាបទាប ឯទាំងកូននឹងឪពុកក៏ចូលទៅឯស្រីក្រមុំតែ១ ជាការដែលបង្អាប់ដល់នាមបរិសុទ្ធរបស់អញ Ver Capítuloអាល់គីតាប7 ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធិប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។ Ver Capítulo |
អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ ដ្បិតខ្លួនគេជាបុរស ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ ប្រជាជនដែលឥតគំនិតយោបល់បែបនេះ នឹងត្រូវវិនាសទៅ។