អូបាឌា 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 បើមានពួកចោរមកលួចអ្នក បើពួកចោរប្លន់ចូលមកនៅពេលយប់ ម៉្លេះសមអ្នកនឹងត្រូវអន្តរាយយ៉ាងណាទៅ! តើគេមិនត្រឹមតែលួចឲ្យល្មមតែអ្វីដែលគេចង់បានទេឬ? ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យអ្នក តើគេមិនទុកផ្លែខ្លះឲ្យបានបេះតាមក្រោយទេឬ? Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ របស់អ្នកនៅពេលយប់ នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់! គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 បើសិនជាមានចោរមកលួចឯង បើពួកចោរមកប្លន់ឯង នៅពេលយប់ ឱម៉្លេះសមឯងនឹងត្រូវអន្តរាយយ៉ាងណាហ្ន៎ នោះតើគេមិនគ្រាន់តែលួចឲ្យល្មមតែស្កប់ចិត្តទេឬ បើពួកស៊ីឈ្នួលដោយបេះផ្លែទំពាំងបាយជូរ បានមកធ្វើការឲ្យឯង នោះតើគេមិនទុកផ្លែខ្លះឲ្យប្រឡេះតាមក្រោយទេឬ Ver Capítuloអាល់គីតាប5 ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ របស់អ្នកនៅពេលយប់ នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់! គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ Ver Capítulo |