អូបាឌា 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អស់អ្នកនៅតំបន់ណេកិបនឹងកាន់កាប់ភ្នំរបស់អេសាវ ឯអស់អ្នកនៅស្រុកទំនាប នឹងកាន់កាប់ស្រុករបស់ពួកភីលីស្ទីន គេនឹងកាន់កាប់ស្រុកវាលរបស់អេប្រាអិម និងស្រុករបស់សាម៉ារី ហើយបេនយ៉ាមីននឹងកាន់កាប់ស្រុកកាឡាត។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប គឺភ្នំរបស់អេសាវ ពួកគេនឹងគ្រប់គ្រងលើស្រុកវាល ជាទឹកដីរបស់ជនជាតិភីលីស្ទីន។ ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី ជាទឹកដីរបស់អេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធបេនយ៉ាមីន នឹងគ្រប់គ្រងលើស្រុកកាឡាដ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គ្រានោះពួកមនុស្សនៅស្រុកត្បូង នឹងបានស្រុកភ្នំអេសាវ ជារបស់ផងខ្លួន ឯពួកមនុស្សនៅស្រុកទ្រនាប គេនឹងបានពួកភីលីស្ទីន គេនឹងចាប់យកស្រុកវាលរបស់អេប្រាអិម នឹងស្រុកវាលរបស់សាម៉ារី ហើយបេនយ៉ាមីននឹងបានស្រុកកាឡាត ជារបស់ផងខ្លួន Ver Capítuloអាល់គីតាប19 ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប គឺភ្នំរបស់អេសាវ ពួកគេនឹងគ្រប់គ្រងលើស្រុកវាល ជាទឹកដីរបស់ជនជាតិភីលីស្ទីន។ ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី ជាទឹកដីរបស់អេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធពុនយ៉ាមីន នឹងគ្រប់គ្រងលើស្រុកកាឡាដ។ Ver Capítulo |
ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្ដាលព្រះហឫទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យនាំគេទៅ គឺពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនោះ ស្តេចទាំងពីរអង្គនោះក៏នាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃ។
គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។
មនុស្សនឹងទទួលទិញស្រែចម្ការដោយប្រាក់ ព្រមទាំងចុះឈ្មោះ និងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងស្រុកបេនយ៉ាមីននេះនឹងនៅក្រវល់ក្រុងយេរូសាឡិម នៅអស់ទាំងទីក្រុងរបស់ស្រុកយូដា នៅទីក្រុងស្រុកភ្នំ ទីក្រុងស្រុកទំនាប និងក្នុងទីក្រុងនៃតំបន់ណេកិបទាំងប៉ុន្មានដែរ ដ្បិតយើងនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។