ហេព្រើរ 2:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តដល់ព្រះអង្គ» ហើយថា «មើល៍ ទូលបង្គំនៅជាមួយពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល13 ព្រះអង្គមានបន្ទូលទៀតថា:“ខ្ញុំនឹងទុកចិត្តលើព្រះអង្គ” ហើយថា:“មើល៍! ខ្ញុំ និងកូនៗ ដែលព្រះបានប្រទានមកខ្ញុំ!”។ Ver CapítuloKhmer Christian Bible13 ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំនឹងទុកចិត្តលើព្រះអង្គ» ហើយមានបន្ទូលទៀតថា៖ «មើល៍ ខ្ញុំ និងកូនៗដែលព្រះជាម្ចាស់ប្រទានមកខ្ញុំ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំ» ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ហើយ១ទៀតថា «ទូលបង្គំនឹងទុកចិត្តដល់ទ្រង់» ហើយ១ទៀតថា «មើល ទូលបង្គំនេះ នឹងពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» Ver Capítuloអាល់គីតាប13 អ៊ីសាមានប្រសាសន៏ទៀតថា៖ «ខ្ញុំទុកចិត្ដលើទ្រង់» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលអុលឡោះប្រទានឲ្យខ្ញុំ»។ Ver Capítulo |
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។