ហេព្រើរ 11:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល34 ពន្លត់អំណាចភ្លើង រួចផុតពីមុខដាវ ទទួលកម្លាំងឲ្យចេញពីភាពខ្សោយ បានខ្លាំងពូកែក្នុងសង្គ្រាម ហើយបំបាក់ទ័ពបរទេស។ Ver CapítuloKhmer Christian Bible34 បានពន្លត់អំណាចភ្លើង បានគេចផុតពីមុខដាវ បានមានកម្លាំងឡើងវិញក្នុងកាលដែលទន់ខ្សោយ ហើយបានត្រលប់ជាអ្នកពូកែច្បាំង ទាំងធ្វើឲ្យកងទ័ពរបស់ជនជាតិដទៃបាក់ទ័ពទៀតផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង Ver Capítuloអាល់គីតាប34 បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។ Ver Capítulo |
ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។ ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?»