ហូសេ 8:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ចូរផ្អឹបត្រែនៅមាត់របស់អ្នកចុះ! មានសត្រូវបោះពួយដូចឥន្ទ្រី មកលើដំណាក់របស់ព្រះយេហូវ៉ា ព្រោះពួកអ៊ីស្រាអែលបានបំពាន លើសេចក្ដីសញ្ញារបស់យើង ហើយបះបោរប្រឆាំងនឹងច្បាប់របស់យើង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ចូរផ្លុំស្នែងប្រកាសភាពអាសន្ន! ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី មកលើទឹកដីរបស់យើង ជាព្រះអម្ចាស់ ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី របស់យើង ពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរផ្អឹបត្រែនៅមាត់ឯងចុះ គេមកទាស់នឹងលំនៅនៃព្រះយេហូវ៉ា ដូចជាឥន្ទ្រី ពីព្រោះពួកអ៊ីស្រាអែលបានក្បត់សញ្ញារបស់អញ ហើយបានរំលងច្បាប់អញផង Ver Capítuloអាល់គីតាប1 ចូរផ្លុំស្នែងប្រកាសភាពអាសន្ន! ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី មកលើទឹកដីរបស់យើង ជាអុលឡោះតាអាឡា ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី របស់យើង ពួកគេប្រព្រឹត្តបំពានលើហ៊ូកុំរបស់យើង។ Ver Capítulo |
ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្ដាលសាសន៍ទាំងប៉ុន្មាន ត្រូវប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង។