ហូសេ 11:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ! យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 អញនឹងមិនសំរេចតាមសេចក្ដីកំហឹងដ៏សហ័សរបស់អញទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតអញនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្តាលឯងរាល់គ្នា អញនឹងមិនមកដោយសេចក្ដីក្រោធឡើយ Ver Capítuloអាល់គីតាប9 យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាអុលឡោះ មិនមែនជាមនុស្សទេ! យើងជាម្ចាស់ដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។ Ver Capítulo |
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។