ហាបាគុក 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 អ្នកឆ្អែតពេញដោយសេចក្ដីអាម៉ាស់ ជំនួសសិរីល្អ។ ចូរអ្នកផឹកខ្លួនឯង ហើយឲ្យគេឃើញថាឯងមិនបានកាត់ស្បែក ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នឹងវិលមកដល់អ្នកដូចគ្នា ហើយសេចក្ដីអាម៉ាស់ដ៏ជួជាតិ នឹងមកគ្របលើសីរីល្អរបស់អ្នកវិញ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 អ្នកមិនទទួលកិត្តិយសទេ ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស ដែលមិនកាត់ស្បែកឲ្យគេឃើញទៅ! ព្រះអម្ចាស់នឹងបែរទៅដាក់ទោសអ្នក ដោយឫទ្ធិបារមីរបស់ព្រះអង្គ ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា ភាពអាម៉ាស់វិញ! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯងឆ្អែតពេញដោយសេចក្ដីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ ចូរឲ្យឯងផឹកដែរ ហើយឲ្យគេឃើញថា ឯងមិនបានកាត់ស្បែកពិត ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នោះនឹងវិលមកដល់ឯងដូចគ្នា ហើយសេចក្ដីអាម៉ាស់ខ្មាសដ៏ជួជាតិ នឹងគ្របលើសិរីល្អរបស់ឯងវិញ Ver Capítuloអាល់គីតាប16 អ្នកមិនទទួលកិត្តិយសទេ ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស ដែលមិនខតាន់ឲ្យគេឃើញទៅ! អុលឡោះតាអាឡានឹងបែរទៅដាក់ទោសអ្នក ដោយអំណាចរបស់ទ្រង់ ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា ភាពអាម៉ាស់វិញ! Ver Capítulo |
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។