ហាកាយ 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 រួចហោរាហាកាយពោលតបវិញថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ បណ្ដាជននេះ និងសាសន៍នេះក៏ដូច្នោះនៅចំពោះយើងដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ និងតង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកហាកាយក៏មានប្រសាសន៍ថា៖ ប្រជាជននេះក៏ដូច្នោះដែរ យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង ហើយអ្វីៗដែលពួកគេធ្វើ និងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះ ក៏សៅហ្មងដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 រួចហាកាយពោលសបវិញថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ បណ្តាជននេះ នឹងសាសន៍នេះក៏ដូច្នោះនៅចំពោះអញដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ នឹងដង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នាផង Ver Capítuloអាល់គីតាប14 ហាកាយក៏មានប្រសាសន៍ថា៖ ប្រជាជននេះក៏ដូច្នោះដែរ យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង ហើយអ្វីៗដែលពួកគេធ្វើ និងអ្វីៗដែលគេយកមកជូនយើងនៅទីនេះ ក៏សៅហ្មងដែរ។ Ver Capítulo |
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា ហើយយញ្ញបូជារបស់គេ មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ យញ្ញបូជារបស់គេនឹងបានដូចជា នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក នំបុ័ងរបស់គេនឹងបានសម្រាប់តែ ចម្អែតខ្លួនគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងដំណាក់ របស់ព្រះយេហូវ៉ាឡើយ។