សេផានា 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ក៏នៅជិត ហើយដេញប្រកិត សំឡេងនៃថ្ងៃរបស់ព្រះយេហូវ៉ា ជាសំឡេងជូរចត់ ពេលនោះ មនុស្សខ្លាំងពូកែនឹងស្រែកជាខ្លាំង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់ នៅជិតបង្កើយហើយ ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ ថ្ងៃដែលព្រះអម្ចាស់យាងមក គេនឹងស្រែកយំយ៉ាងជូរចត់ សូម្បីតែទាហានដ៏អង់អាច ក៏ស្រែកហៅគេជួយដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ គឺឮសូរថ្ងៃនៃព្រះយេហូវ៉ាហើយ វេលានោះ ពួកមនុស្សខ្លាំងពូកែ នឹងស្រែកឡើងយ៉ាងជូរចត់ Ver Capítuloអាល់គីតាប14 ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់អុលឡោះតាអាឡា នៅជិតបង្កើយហើយ ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ ថ្ងៃដែលអុលឡោះតាអាឡាមក គេនឹងស្រែកយំយ៉ាងជូរចត់ សូម្បីតែទាហានដ៏អង់អាច ក៏ស្រែកហៅគេជួយដែរ។ Ver Capítulo |