សុភាសិត 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ហើយឯងថា «អុញន៍ យើងបានស្អប់ សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តយើងក៏បានខ្ពើមសេចក្ដីបន្ទោស Ver Capítuloព្រះគម្ពីរខ្មែរសាកល12 ហើយនិយាយថា៖ “ខ្ញុំបានស្អប់ការប្រៀនប្រដៅយ៉ាងណាហ្ន៎! ចិត្តខ្ញុំបានមើលងាយការស្ដីប្រដៅយ៉ាងណាហ្ន៎! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ហើយឯងថា អុញន៍ អញបានស្អប់សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តអញក៏បានខ្ពើមសេចក្ដីបន្ទោស Ver Capítuloអាល់គីតាប12 ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ! Ver Capítulo |
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។