សាស្តា 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 នៅគ្រាដែលមានសេចក្ដីចម្រើន ចូរមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី ចូរពិចារណាវិញ ព្រះបានដាក់ទាំងពីរនោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកនៅពេលក្រោយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល14 នៅគ្រាល្អ ចូរអរសប្បាយចុះ រីឯនៅគ្រាមានភាពអកុសល ចូរពិចារណាវិញ; ព្រះបានបង្កើតមួយនេះជាមួយគ្នានឹងមួយនោះដែរ ដើម្បីកុំឲ្យមនុស្សរកឃើញថាមានអ្វីកើតឡើងក្រោយពីគេឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នៅគ្រាដែលមានសេចក្ដីចំរើន នោះចូរឲ្យមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី នោះចូរពិចារណាវិញ អើ ព្រះទ្រង់បានដាក់ទាំង២នោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយ។ Ver Capítuloអាល់គីតាប14 នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ អុលឡោះធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។ Ver Capítulo |