វិវរណៈ 19:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពួកគេក៏ពោលពាក្យម្តងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនេះហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល3 ពួកគេពោលឡើងជាលើកទីពីរថា៖ “ហាលេលូយ៉ា! ផ្សែងពីចំហេះនាងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ!”។ Ver CapítuloKhmer Christian Bible3 ពួកគេក៏បន្លឺឡើងម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងហុយឡើងពីនាងអស់កល្បជានិច្ច» Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ Ver Capítuloអាល់គីតាប3 មហាជនទាំងនោះពោលម្ដងទៀតថា៖ «ចូរសរសើរតម្កើងអុលឡោះ! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ Ver Capítulo |
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។