វិវរណៈ 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ទេវតាទីបីយកពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងរន្ធទឹកនានា ស្រាប់តែទន្លេ និងរន្ធទឹកទាំងនោះក៏ត្រឡប់ទៅជាឈាមដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ទូតសួគ៌ទីបីចាក់ពីពែងរបស់ខ្លួនទៅក្នុងទន្លេ និងប្រភពទឹកនានា នោះទន្លេ និងប្រភពទឹកក៏ក្លាយជាឈាមដែរ។ Ver CapítuloKhmer Christian Bible4 បន្ទាប់មក ទេវតាទីបីយកពីពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងប្រភពទឹកទាំងឡាយ នោះទីទាំងនោះក៏ត្រលប់ជាឈាមដែរ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ នឹងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ Ver Capítuloអាល់គីតាប4 ម៉ាឡាអ៊ីកាត់ទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។ Ver Capítulo |
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
ទោះបើគេបានចម្រុងចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក គឺជាខ្យល់របស់ព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថាន នោះក្បាលទឹកគេនឹងរីងស្ងួត រន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។