វិវរណៈ 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពេលនោះ មានចម្បាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតារបស់វាក៏ច្បាំងតបវិញ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 ក្រោយមក មានសង្គ្រាមកើតឡើងនៅលើមេឃ គឺមីកែល និងបណ្ដាទូតសួគ៌របស់គាត់បានច្បាំងនឹងនាគ ហើយនាគ និងពួកបរិវាររបស់វាក៏តយុទ្ធដែរ Ver CapítuloKhmer Christian Bible7 ពេលនោះមានចំបាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់មីកែលច្បាំងនឹងនាគ ហើយនាគ និងពួកទេវតារបស់ពួកវាក៏ច្បាំងតបវិញដែរ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពេលនោះ ក៏មានចម្បាំងផ្ទុះឡើង នៅលើមេឃ គឺមហាទេវតាមីកែល និងពួកទេវតារបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 នោះមានចំបាំងនៅលើមេឃ គឺមីកែល នឹងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ នឹងទេវតាវាក៏ច្បាំងនឹងលោកដែរ Ver Capítuloអាល់គីតាប7 ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅសូរ៉កា គឺមហាម៉ាឡាអ៊ីកាត់មីកែល និងពួកម៉ាឡាអ៊ីកាត់របស់គាត់នាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ Ver Capítulo |
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។