លោកុប្បត្តិ 40:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពែងរបស់ផារ៉ោននៅក្នុងដៃរបស់ខ្ញុំ ហើយខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន រួចយកពែងនោះទៅថ្វាយដល់ព្រះហស្តផារ៉ោន»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល11 ពេលនោះ ពែងរបស់ផារ៉ោននៅក្នុងដៃខ្ញុំ ដូច្នេះខ្ញុំក៏បេះផ្លែទំពាំងបាយជូរទាំងនោះ ហើយច្របាច់វាទៅក្នុងពែងរបស់ផារ៉ោន រួចថ្វាយពែងនោះទៅព្រះហស្តរបស់ផារ៉ោន”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំ នោះខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន យកទៅថ្វាយដល់ព្រះហស្តទ្រង់ Ver Capítuloអាល់គីតាប11 ពេលនោះ ខ្ញុំកាន់ពែងរបស់ស្តេចហ្វៀរ៉អ៊ូននៅដៃ ខ្ញុំក៏បេះផ្លែទំពំាងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចជូនពែងនោះ ទៅស្តេចហ្វៀរ៉អ៊ូន»។ Ver Capítulo |
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។