លោកុប្បត្តិ 37:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីនេះទៅហើយ ខ្ញុំឮគេនិយាយគ្នាថា "តោះយើងទៅដូថាន់"»។ ពេលនោះ យ៉ូសែបក៏ទៅតាមបងៗ ហើយឃើញពួកគេនៅឯដូថាន់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល17 បុរសនោះនិយាយថា៖ “ពួកគេបានចាកចេញពីទីនេះហើយ ព្រោះខ្ញុំបានឮពួកគេនិយាយថា: ‘យើងនាំគ្នាទៅដូថាន់’”។ ដូច្នេះ យ៉ូសែបក៏ទៅតាមពួកបងប្រុសរបស់គាត់ ហើយរកឃើញពួកគេនៅដូថាន់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 អ្នកនោះប្រាប់ថា គេបានចេញពីនេះទៅហើយ អញឮគេថា ចូរយើងទៅឯដូថាន់វិញ នោះយ៉ូសែបក៏ទៅតាម ឃើញនៅឯដូថាន់។ Ver Capítuloអាល់គីតាប17 បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យូសុះក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ Ver Capítulo |