លោកុប្បត្តិ 36:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 នេះជាពូជអំបូររបស់កូនចៅនាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ គឺយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីនាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ ហើយជាកូនស្រីរបស់លោកអ័ណា។ Ver Capítuloព្រះគម្ពីរខ្មែរសាកល18 ទាំងនេះជាកូនចៅរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ គឺមេដឹកនាំយេអ៊ូស មេដឹកនាំយ៉ាឡាម និងមេដឹកនាំកូរ៉ា។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អ័ហូលីបាម៉ាកូនស្រីរបស់អ័ណា ដែលជាប្រពន្ធរបស់អេសាវ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 មេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 នេះជាមេក្នុងពួកកូនចៅអ័ហូលីបាម៉ា ប្រពន្ធរបស់អេសាវ គឺយេអ៊ូស១ យ៉ាឡាម១ ហើយនឹងកូរេ១ នោះជាពួកមេដែលកើតពីអ័ហូលីបាម៉ា កូនអ័ន៉ា ប្រពន្ធអេសាវ Ver Capítuloអាល់គីតាប18 មេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ដែលត្រូវជាភរិយារបស់អេសាវ មានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ជាភរិយារបស់អេសាវ និងជាកូនរបស់អណា។ Ver Capítulo |