លោកុប្បត្តិ 35:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។ Ver Capítuloព្រះគម្ពីរខ្មែរសាកល29 អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។ Ver Capítuloអាល់គីតាប29 បន្ទាប់មក គាត់ស្លាប់ ទៅជួបជុំនឹងដូនតារបស់គាត់ ដែលបានស្លាប់ហើយនោះដែរ គឺគាត់ស្លាប់ ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ អេសាវ និងយ៉ាកកូបជាកូននាំគ្នាបញ្ចុះសពគាត់។ Ver Capítulo |