លោកុប្បត្តិ 33:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប៉ុន្ដែ លោកអេសាវឆ្លើយថា៖ «ប្អូនអើយ បងមានបរិបូរហើយ ចូរឯងទុករបស់ឯងវិញចុះ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 អេសាវនិយាយថា៖ “ប្អូនប្រុសរបស់ខ្ញុំអើយ ខ្ញុំមានច្រើនហើយ។ ចូរទុកអ្វីដែលជារបស់ឯងសម្រាប់ខ្លួនឯងចុះ!”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកអេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តែអេសាវឆ្លើយថា ប្អូនអើយ អញមានបរិបូរហើយ ចូរឯងទុករបស់ផងឯងចុះ Ver Capítuloអាល់គីតាប9 អេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។ Ver Capítulo |
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ គ្មានទាំងកូន គ្មានបងប្អូនទេ ប៉ុន្តែ ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយសោះ ភ្នែកគេមិនស្កប់ដោយទ្រព្យសម្បត្តិឡើយ គេគិតថា «ខ្ញុំធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសម្រាប់អ្នកណា?» នេះជាការឥតប្រយោជន៍ និងអាក្រក់ណាស់។