លោកុប្បត្តិ 32:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 គឺត្រូវជម្រាបលោកថា "យ៉ាកុបជាអ្នកបម្រើរបស់លោកក៏មកតាមក្រោយយើងខ្ញុំដែរ"»។ ដ្បិតលោកគិតថា៖ «ខ្ញុំមុខជាធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំមិនខាន រួចខ្ញុំនឹងឃើញមុខគាត់ ប្រហែលជាគាត់នឹងទទួលខ្ញុំដោយស្រួលហើយ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល20 ព្រមទាំងនិយាយដែរថា: ‘មើល៍! យ៉ាកុបបាវបម្រើរបស់លោកនៅពីក្រោយយើងខ្ញុំ’”។ ដ្បិតគាត់គិតថា៖ “ខ្ញុំនឹងធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំ ហើយបន្ទាប់មកខ្ញុំនឹងឃើញមុខគាត់។ ប្រហែលជាគាត់នឹងទទួលខ្ញុំ”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 គឺជម្រាបលោកថា “យ៉ាកុបជាអ្នកបម្រើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ Ver Capítuloអាល់គីតាប20 គឺជម្រាបគាត់ថា “យ៉ាកកូបជាអ្នកបម្រើរបស់អ្នក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ យ៉ាកកូបធ្វើដូច្នេះ ព្រោះគាត់គិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យអេសាវបានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។ Ver Capítulo |