លោកុប្បត្តិ 20:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ពេលនោះ លោកអ័ប្រាហាំអធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសព្រះបាទអ័ប៊ីម៉្មាឡិចឲ្យបានជា ព្រមទាំងភរិយា និងពួកអ្នកម្នាងរបស់ព្រះអង្គ ដើម្បីឲ្យពួកនាងមានកូនតទៅទៀត។ Ver Capítuloព្រះគម្ពីរខ្មែរសាកល17 បន្ទាប់មក អ័ប្រាហាំអធិស្ឋានទៅព្រះ នោះព្រះក៏ប្រោសអ័ប៊ីម្ម៉ាឡិច និងមហេសី ព្រមទាំងពួកបាវបម្រើស្រីរបស់ទ្រង់ឲ្យជា ដើម្បីឲ្យពួកគេបង្កើតកូនបាន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 លោកអប្រាហាំបានទូលអង្វរព្រះជាម្ចាស់ សូមមេត្តាប្រោសព្រះបាទអប៊ីម៉ាឡិច ព្រមទាំងមហេសី និងពួកស្រីស្នំរបស់ព្រះអង្គ ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត Ver Capítuloអាល់គីតាប17 អ៊ីព្រហ៊ីមបានអង្វរអុលឡោះ សូមមេត្តាប្រោសស្តេចអប៊ីម៉ាឡិច ព្រមទាំងប្រពន្ធ និងពួកស្រីស្នំរបស់ស្តេច ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន Ver Capítulo |
ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។