លោកុប្បត្តិ 2:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ដូច្នេះ ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើមេឃ ផែនដីក៏បានចប់សព្វគ្រប់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 គឺយ៉ាងនេះឯងដែលបណ្ដាមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ត្រូវបានបង្កើតចប់សព្វគ្រប់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ចប់សព្វគ្រប់ហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ដូច្នេះផ្ទៃមេឃនឹងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង Ver Capítuloអាល់គីតាប1 អុលឡោះបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ចប់សព្វគ្រប់ហើយ។ Ver Capítulo |
ក្នុងសារនោះ ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យព្រះបាទដាវីឌមានបុត្រាប្រកបដោយប្រាជ្ញា តម្រិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់
លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត និងលាតអស់ទាំងជាន់ផ្ទៃមេឃ គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា